GeneralSecurity News

ការគ្រប់គ្រងពាក្យសម្ងាត់ និងការអនុវត្តល្អៗ

ខាងក្រោមនេះគឺជាការអនុវត្តល្អៗពាក់ព័ន្ធទៅនឹងការគ្រប់គ្រងពាក្យសម្ងាត់ និងការថែទាំពាក្យសម្ងាត់ទាំងនោះ។ ខាងក្រោមនេះគឺចែកចេញជា ៣ ផ្នែកធំៗមាន​ ១/ការអនុវត្តល្អៗ ២/មិនលើកទឹកចិត្តឲ្យប្រើប្រាស់ និង ៣/មិនត្រូវប្រើប្រាស់។

១. ការអនុវត្តល្អៗ

  • សូមប្រើប្រាស់ជាលក្ខណៈឃ្លាល្បៈ (passphrase)
    • Passphrases គឺជាឃ្លាមួយដែលរួមមានពាក្យជាច្រើនបញ្ចូលគ្នា លាយឡំជាមួយនឹងតួអក្សរពិសេស លេខ និងតួអក្សរធំ/តូចបញ្ចូលគ្នាជាច្រើន ហើយងាយស្រួលក្នុងការចងចាំ
    • វាមានភាពងាយស្រួលក្នុងការចងចាំជាងពាក្យសម្ងាត់
    • អ្នកអាចប្រើប្រាស់វាពាក្យសម្ងាត់មេ​ នៅពេលណាដែលអ្នកប្រើប្រាស់កម្មវិធី Password Manager
    • ឧទាហរណ៍៖ K0mp0n!ch@m1smyh0m3t0wn
  • សូមប្រើប្រាស់ពាក្យសម្ងាត់ដែលមានប្រវែងច្រើនជាង 15 តួ
    • សូមប្រើប្រាស់និមិ្មតសញ្ញាពិសេស លេខ តួអក្សរធំ/តូច បញ្ចូលគ្នាcharacters,
    • កាត់បន្ថយលទ្ធភាពក្នុងការវាយប្រហារបែប brute-force និង dictionary
  • អ្នកអាចប្រើ​ប្រាស់កម្មវិធីសម្រាប់គ្រប់គ្រងពាក្យសម្ងាត់ (password manager) ដើម្បីធ្វើការរក្សាទុកនូវពាក្យសម្ងាត់និមួយៗរបស់សេវាផ្សេងៗគ្នា
    • កម្មវិធីដែលអ្នកអាចប្រើប្រាស់មាន 1Password និង KeePass
  • សូមធ្វើកូដនីយកម្ម (encryption) នៅពេលដែលផ្ញើពាក្យសម្ងាត់តាមរយៈអ៊ីម៉ែល
  • សូមប្រើប្រាស់កម្មវិធីបង្កើតពាក្យសម្ងាត់បើសិនជាអ្នកមានការលំបាក
    • ឧទាហរណ៍: https://identitysafe.norton.com/password-generator
    • មានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់មួយចំនួនភ្ជាប់មកជាមួយនូវមុខងារបង្កើតពាក្យសម្ងាត់ដែលខ្លាំង​ (strong password generator)
  • បើប្រាស់មុខងារផ្ទៀងផ្ទាត់សិទ្ធិពីរជាន់ (two-factor authentication) បើសិនជាមាន

. ការមិនលើកទឹកចិត្តឲ្យអនុវត្ត

  • មិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដូចខាងក្រោមឡើយ
    • ពាក្យសម្ងាត់ដែលមាននៅក្នុងវចនានុក្រម
    • ពាក្យសម្ងាត់ដែលមានលក្ខណៈជាទម្រង់ និងតាមលំដាប់
      • 12345
      • abcde
      • 11111
      • QWERTY
    • ជាឈ្មោះរបស់អ្នក
    • ជាអ្វីដែលសំគាល់អត្តសញ្ញាណរបស់អ្នក
      • ថ្ងៃខែឆ្នាំកំណើត
      • អាស័យដ្ឋានផ្ទៈ
      • -ល-
  • មិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដដែលៗនោះទេ សម្រាប់សេវាអនឡាញផ្សេងៗគ្នា

. មិនត្រូវប្រើប្រាស់ជាដាច់ខាត

  • មិនត្រូវរក្សាទុកទិន្នន័យពាក្យសម្ងាត់នៅលើ Sharepoint ឬក៏ទីតាំងរក្សាទុកទិន្នន័យផ្សេងឡើយ
  • មិនត្រូវសរសេរដាក់នៅលើក្រដាស
    • កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់អាចជួយអ្នកបាន
  • មិនត្រូវចែកចាយពាក្យសម្ងាត់របស់អ្នកជាមួយនឹងអ្នកដទៃឡើយ

ខាងលើនេះ គឺជាវិធីសាស្រ្តក្នុងការបង្កើត និងគ្រប់គ្រងពាក្យសម្ងាត់របស់អ្នកឲ្យបានល្អ ជៀសវាងការបង្កើតពាក្យសម្ងាត់ដែលងាយស្រួល៕

Comments

comments

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button